ការបង្ការ៖ ឥរិយាបថប្រឈម

ហេតុអ្វីបានជាខ្ញុំត្រូវខ្វាយខ្វល់ពីឥរិយាបថប្រឈម?

ទោះជាពេលខ្លះយើងគិតថាឥរិយាបថប្រឈមមួយចំនួនវាគួរឲ្យរំភើប យើងក៏គួរដឹងដែរថាឥរិយាបថទាំងនេះធ្វើឲ្យយើងមានហានិភ័យខ្ពស់ក្នុងការឆ្លង ឬការចម្លងមេរោគអេដស៍ ឬជំងឺកាមរោគទៅដៃគូរបស់យើង ឬអ្នកដទៃ។ ដូច្នេះ វាការការចាំបាច់សម្រាប់យើង និងដៃគូយើងក្នុងការយល់ដឹងអំពីហានិភ័យដែលយើងអាចជួបប្រទះ មុនពេលប្រព្រឹត្តនូវឥរិយាបថណាមួយ ការប្រុងប្រយ័ត្នដែលយើងគួរអនុវត្ត និងដំណោះស្រាយមួយចំនួនដែលយើងគួរដឹងប្រសិនបើយើងប្រឈមនឹងការឆ្លងមេរោគ។

តើឥរិយាបថអ្វីខ្លះដែលធ្វើឲ្យខ្ញុំប្រឈមនឹងការឆ្លងមេរោគអេដស៍?

• ការរួមភេទដោយមិនប្រើស្រោមអនាម័យ ឬគ្មានការការពារត្រឹមត្រូវ
• ការប្រើគ្រឿងស្រវឹងមុន ឬនៅពេលកំពុងរួមភេទ (ឧ. high fun)
• ការរួមភេទជាក្រុម (ឬ sex parties)
• ការប្រើម្ជុលសឺរ៉ាំងរួមគ្នា
• ការធ្លាប់មានជំងឺកាមរោគ (ដែលមិនបានទទួលការព្យាបាល)

តើអ្វីជាការរួមភេទដោយគ្មានការការពារ?

នៅពេលដែលអ្នករួមភេទដោយគ្មានការការពារ វាមានន័យថាអ្នក ឬដៃគូរបស់អ្នករួមភេទដោយមិនប្រើវិធីសាស្ត្រការការពារ (ឧ. ប្រើស្រោមអនាម័យ ឬលេបថ្នាំប្រឹពជាដើម) បានត្រឹមត្រូវ និងជាប្រចាំ។ ការរួមភេទដោយគ្មានការការពារធ្វើឲ្យអ្នកប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍/ជំងឺកាមរោគ។

តើអ្វីជា chemsex ឬ high fun?

Chemsex ឬ high fun ឬ party and play (PNP) ជាទូទៅមានន័យថាសកម្មភាពរួមភេទទាំងឡាយណា (រវាងក្រុមបុរសរួមភេទជាមួយបុរស) ដែលមានលាយឡំជាមួយនឹងការប្រើសារធាតុស្រវឹងស្មារតី និង/ឬសារធាតុជំរុញថាមពលផ្លូវភេទនានា ដូចជា crystal meth ឬ mephedrone ហើយជានិច្ចជាកាលកើតឡើងក្នុងទម្រង់ជាក្រុម។

ហេតុអ្វីការរួមភេទជាក្រុមជាឥរិយាបថប្រឈម?

ស៊ីសងថាតើយើងស្គាល់អ្នកដែលយើងរួមភេទជាក្រុមជាមួយដល់កម្រិតណា (រួមទាំងព័ត៌មានអំពីស្ថានភាពមេរោគអេដស៍/ជំងឺកាមរោគរបស់ពួកគេផងដែរ) អត្រាប្រឈមអាចនឹងខ្ពស់ខ្លាំង។ នេះដោយហេតុថា (១) អ្នកចូលរួមសកម្មក្នុងការរួមភេទជាក្រុមជាទូទៅមិនសូវស្គាល់គ្នាទេ (២) ឱកាសនៃការប្រើសារធាតុស្រវឹងច្រើនគឺមានកម្រិតខ្ពស់ និង (៣) ឱកាសចរចាឲ្យមានការរួមភេទប្រកបដោយសុវត្ថិភាពគឺមានកម្រិតទាប។