PEP (post-exposure prophylaxis) ជាការប្រើថ្នាំបង្ការការឆ្លងមេរោគអេដស៍បន្ទាប់ពីការប្រព្រឹត្តដែលប្រឈមនឹងការឆ្លងមេរោគអេដស៍។ PEP ត្រូវបានផ្តល់ឲ្យដល់បុគ្គលិកវេជ្ជសាស្ត្រដែលប្រឈមនឹងការឆ្លងមេរោគអេដស៍ (ឧ. ធ្វើការផ្ទាល់ជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និងអាចប៉ះពាល់ឈាមពួកគាត់) និងបុគ្គលទាំងឡាយណាដែលត្រូវបានគេបំពានផ្លូវភេទ ដូចជាត្រូវបានគេរំលោភជាដើម។
PEP មានប្រសិទ្ធភាពខ្ពស់បំផុតប្រសិនបើបានប្រើនៅក្នុងអំឡុងពេលពី ២ ទៅ ៤ ម៉ោងក្រោយការប្រឈមប៉ះពាល់។ ពេទ្យនឹងមិនផ្តល់ PEP ដល់អតិថិជនទេប្រសិនបើការប្រឈមប៉ះពាល់របស់គាត់មានរយៈពេលលើសពី ៧២ ម៉ោង។
សេវា PEP ត្រូវបានផ្តល់ឲ្យដោយឥតគិតថ្លៃនៅគ្លីនិកឈូកស។ សូមទាក់ទងមកគ្លីនិកយើងជាបន្ទាន់ប្រសិនបើអ្នកទើបបានប្រឈមប៉ះពាល់នឹងមេរោគអេដស៍ ឬសម្រាប់ទទួលបានព័ត៌មានបន្ថែមថាតើអ្នកអាចទទួល PEP បានឬអត់។