ការធ្វើតេស្ត៖ ការរក្សាការសម្ងាត់

តើអ្វីជាការយល់ព្រម (consent)?

• ការយល់ព្រមនេះផ្តោតទៅលើការយល់ព្រមជាលាយលក្ខអក្សរ ឬផ្ទាល់មាត់ពីសំណាក់អតិថិជនក្នុងការអនុញ្ញាតអ្នកផ្តល់ប្រឹក្សា អ្នកអប់រំសហគមន៍ គ្រូពេទ្យ ឬពេទ្យជំនាញណាមួយក្នុងការផ្តល់សេវាសុខភាពជូនពួកគាត់។
• អ្នកអាចអានសារទាក់ទងនឹងការយល់ព្រមជាលម្អិត ហើយសំណូមពរអ្នកផ្តល់ប្រឹក្សា ឬអ្នកជំនាញឲ្យធ្វើការពន្យល់បន្ថែមអំពីដំណើរការ និងព័ត៌មានដែលត្រូវការពីអ្នកនៅពេលដែលអ្នកយល់ព្រមចូលរួមក្នុងសកម្មភាពទទួលសេវាសុខភាពណាមួយ។
• ប្រសិនបើអ្នកមិនមានផាសុខភាពក្នុងការចែករំលែកព័ត៌មានណាមួយ អ្នកគួរប្រាប់អ្នកផ្តល់ប្រឹក្សា ឬអ្នកជំនាញឲ្យដឹងជាមុន។

តើខ្ញុំអាចទុកចិត្តអ្នកជាមួយលទ្ធផលតេស្តរបស់ខ្ញុំបានដែរឬទេ?

• វិធីសាស្រ្តមួយដែលជួយឲ្យយើងអាចការពារភាពជាឯកជនរបស់អ្នកបានគឺការបង្កើតលេខកូដយូអាយស៊ី (UIC) សម្រាប់អ្នក។ គ្មាននរណាផ្សេងទៀតមានកូដយូអាយស៊ីដូចអ្នកឡើយ។
• ក្នុងករណីខ្លះ យើងអាចសុំព័ត៌មានទំនាក់ទំនងពីអ្នក ដូចជាលេខទូរសព្ទផ្ទាល់ខ្លួន សម្រាប់ធ្វើការទាក់ទងផ្តល់សេវាគាំទ្រនៅពេលក្រោយ។ ព័ត៌មានទាំងនេះនឹងមិនត្រូវបានប្រើប្រាស់សម្រាប់ការផ្សាយពាណិជ្ជកម្ម ឬក្នុងបរិបទណាមួយដែលអាចប៉ះពាល់ដល់ភាពជាឯកជនរបស់អ្នកឡើយ។ អ្នកអាចទាក់ទងមកគ្លីនិកយើងដើម្បីសាកសួរព័ត៌មានបន្ថែមអំពីការការពារភាពជាឯកជន និងការរក្សាការសម្ងាត់។