មកដល់ក្នុងពេលឆាប់ៗនេះ! ក្នុងនាមជាគ្លីនិកមួយក្នុងចំណោមគ្លីនិកមួយចំនួនតូចដំបូងនៅកម្ពុជាដែលផ្តល់សេវាដែលមានភាពបញ្ចូលគ្នាដល់ប្រជាជនដែលងាយរងគ្រោះ គ្លីនិកឈូកសមានមោទនភាពក្នុងការផ្តល់សេវាព្យាបាលដោយប្រើអ័រម៉ូនដល់អ្នកប្លែងភេទ ក្នុងការឆ្លើយតបទៅនឹងតម្រូវការទាក់ទងនឹងអត្តសញ្ញាណយេនឌ័ររបស់គាត់។ អ្នកប្លែងភេទអាចមកកាន់គ្លីនិករបស់យើងដើម្បីធ្វើការប្រឹក្សាជាមួយពេទ្យជំនាញដោយឥតគិតថ្លៃអំពីចំណង់ចំណូលចិត្ត និងតម្រូវការទាក់ទងនឹងការព្យាបាលដោយប្រើអ័រម៉ូន ក៏ដូចជាធ្វើការចុះឈ្មោះទទួលការព្យាបាលនេះនៅគ្លីនិកយើងជាមួយនឹងតម្លៃសមស្របដែលអាចទទួលយកបាន។ បើលោកអ្នកចង់ដឹងព័ត៌មានបន្ថែមអំពីសេវានេះ សូមទាក់ទង មកគ្លីនិកយើងដោយផ្ទាល់ តាមទូរស័ព្ទ ឬតាមប្រព័ន្ធអនឡាញ ។