ការធ្វើតេស្ត៖ “ដឹងពីស្ថានភាពរបស់អ្នក”

តើហេតុអ្វីបានជាមានសារៈសំខាន់សម្រាប់ខ្ញុំក្នុងការដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួនឯង?

ទោះជាលទ្ធផលតេស្តយ៉ាងណាក៏ដោយ ការដឹងពីស្ថានភាពរបស់ខ្លួនឯងជួយឲ្យអ្នកអាចរៀបចំផែនការជីវិតបានល្អប្រសើរ និងត្រៀមខ្លួនបានជាមុនសម្រាប់បញ្ហាប្រឈមដែលអាចមាននៅពេលក្រោយ។

អ្នកដឹងពីស្ថានភាពមេរោគអេដស៍របស់អ្នកកាន់តែឆាប់គឺកាន់តែល្អសម្រាប់អ្នក និងដៃគូរបស់អ្នក។ ប្រសិនបើអ្នកចង់ដឹងបន្ថែមពីសេវាគាំទ្រដែលយើងមានសម្រាប់អ្នកក្នុងការជួយឲ្យអ្នកដឹងពីស្ថានភាពរបស់ខ្លួន សូមធ្វើការទាក់ទងមកយើងដោយចុចទីនេះ។ អ្នកក៏អាចទៅកាន់ទំព័រសេវាធ្វើតេស្តរកមេរោគអេដស៍របស់យើងសម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការធ្វើតេស្ត។

តើខ្ញុំគួរធ្វើយ៉ាងដូចម្តេចបន្ទាប់ពីខ្ញុំដឹងពីស្ថានភាពរបស់ខ្ញុំ?

ទោះជាស្ថានភាពមេរោគអេដស៍របស់អ្នកយ៉ាងណាក៏ដោយ អ្នកតែងតែត្រូវបានលើកទឹកចិត្តមកទទួលសេវាប្រឹក្សា និងសេវាគាំទ្រពីអ្នកផ្តល់ប្រឹក្សា និងអ្នកអប់រំសហគមន៍របស់អង្គការដៃគូរបស់យើង។ ពួកគាត់អាចផ្តល់ឲ្យអ្នកនូវព័ត៌មានដែលមានសារប្រយោជន៍ជាច្រើនដល់អ្នក ពឹងផ្អែកលើលទ្ធផលតេស្តរបស់អ្នក។