នៅគ្លីនិកឈូកស អ្នកអាចទទួលសេវាធ្វើតេស្តរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ។ ល្អជាងនេះទៅទៀត អ្នកក៏អាចធ្វើតេស្តរហ័សរកជំងឺស្វាយក្នុងពេលតែមួយផងដែរដោយមិនគិតថ្លៃដូចគ្នា (មែនហើយ គឺធ្វើតេស្តពីរក្នុងពេលតែមួយ!)។ តេស្តនេះអាចរកមេរោគអេដស៍ឃើញក្នុងអំឡុងពេលប្រហែល ១ ខែបន្ទាប់ពីពេលឆ្លង។ (ចុចទីនេះដើម្បីយល់ដឹងបន្ថែមអំពីពេលវេលាចំហ។)
ប្រសិនបើលទ្ធផលតេស្តរបស់អ្នកអវិជ្ជមាន អ្នកផ្តល់ប្រឹក្សារបស់យើងនឹងផ្តល់ព័ត៌មានដែលមានសារៈប្រយោជន៍ដល់អ្នកមួយចំនួន និងណែនាំអ្នកពីជម្រើសបង្ការផ្សេងៗ (ដូចជាសេវាប្រឹព) ដើម្បីឲ្យអ្នកធានាបាននូវស្ថានភាពអវិជ្ជមាននេះ។
ប្រសិនបើលទ្ធផលតេស្តរបស់អ្នកប្រតិកម្ម អ្នកនឹងត្រូវបានបញ្ជូនបន្តទៅធ្វើតេស្តបញ្ជាក់ដូចបានចែងក្នុងគោលការណ៍ណែនាំថ្នាក់ជាតិ។ ប្រសិនបើលទ្ធផលបញ្ជាក់ថាវិជ្ជមាន អ្នកផ្តល់ប្រឹក្សារបស់យើងនឹងធ្វើការណែនាំពីដំណើរការបន្ទាប់ និងគាំទ្រអ្នកគ្រប់ជំហាន រួមមានការចុះឈ្មោះអ្នកឲ្យទទួលបានការព្យាបាលទាន់ពេល ដូចជានៅក្នុងថ្ងៃតែមួយដែលអ្នកបានទទួលលទ្ធផលតេស្តវិជ្ជមាន។ (សម្រាប់ព័ត៌មានបន្ថែមអំពីការព្យាបាលមេរោគអេដស៍ សូមចុចទីនេះ។)
ទោះជាក្នុងស្ថានការណាក៏ដោយ យើងនឹងធានាឲ្យបានថាអ្នកទទួលបានព័ត៌មានគ្រប់គ្រាន់ទាក់ទងនឹងដំណើរការធ្វើតេស្តរកមេរោគអេដស៍ និងព្យាយាមឆ្លើយតបឲ្យបានគ្រប់ជ្រុងជ្រោយដល់តម្រូវការ ឬកង្វល់ទាំងឡាយណាដែលអ្នកអាចមាន។ អ្នកអាចធ្វើការកក់សេវាជាមួយយើងខ្ញុំតាមរយៈhttps://tohtest.org។
ប្រសិនបើអ្នកមានចម្ងល់អំពីមេរោគអេដស៍/ជំងឺអេដស៍ សេវាប្រឹក្សា និងសេវាធ្វើតេស្ត ឬប្រធានបទពាក់ព័ន្ធដទៃទៀត អ្នកអាចទៅកាន់ទំព័រសំណួរ-ចម្លើយទូទៅរបស់យើង។ ប្រសិនបើអ្នកនៅតែរកមិនឃើញនូវអ្វីដែលអ្នកចង់ដឹង អ្នកអាចទូស័ព្ទ ឬមកគ្លីនិកយើងផ្ទាល់ ដើម្បីសាកសួរព័ត៌មានបន្ថែម។