ART ជាការប្រើឱសថប្រឆាំងមេរោគអេដស៍ក្នុងការព្យាបាលការឆ្លងមេរោគនេះ។ ART ត្រូវបានណែនាំសម្រាប់រាល់បុគ្គលដែលរស់នៅជាមួយមេរោគអេដស៍។ ART ជួយឲ្យពួកគាត់មានជីវិតរស់នៅប្រកបដោយសុខភាពល្អ និងបានយូរអង្វែងដូចអ្នកដទៃទៀត។ អ្នករស់នៅជាមួយមេរោគអេដស៍គួរទទួលសេវា ART ឲ្យបានឆាប់តាមតែអាចធ្វើបាន។
វាជាការពិត៖ “មិនអាចរាប់មេរោគអេដស៍ឃើញក្នុងឈាម=មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ” (ម=ម)។ ការទទួលយក ART បានត្រឹមត្រូវ និងជាប់លាប់អាចកាត់បន្ថយបន្ទុកមេរោគអេដស៍ដល់កម្រិតដែលមិនអាចមើលឃើញក្នុងឈាម។ អ្នករស់នៅជាមួយមេរោគអេដស៍ដែលមានបន្ទុកមេរោគអេដស៍ក្នុងឈាមដែលមិនអាចរាប់បានគឺមិនអាចមានលទ្ធភាពចម្លងដល់អ្នកដទៃដែលគ្មានផ្ទុកមេរោគអេដស៍ឡើយ។
ART ត្រូវបានផ្តល់ឲ្យដោយឥតគិតថ្លៃ និងងាយទទួលបាននៅទូទាំងប្រទេស។ ជាពិសេស អ្នកក៏អាចទទួលយក ART នៅគ្លីនិករបស់យើងផងដែរ! មិនតែប៉ុណ្ណោះគ្លីនិកយើងក៏អាចផ្តល់សេវា ART នៅក្នុងថ្ងៃតែមួយនៅពេលអ្នកទទួលលទ្ធផលវិជ្ជមានពីការធ្វើតេស្តរកមេរោគអេដស៍។ សូមទៅកាន់ទំព័រសេវាព្យាបាលមេរោគអេដស៍របស់យើង ឬទាក់ទងមកគ្លីនិកយើងសម្រាប់ព័ត៌មានបន្ថែម។
បន្ទាប់ពីអ្នកទទួលបានលទ្ធផលវិជ្ជមានពីការធ្វើតេស្តរកមេរោគអេដស៍របស់អ្នក អ្នកអាចចុះឈ្មោះទទួលសេវា ART ហើយចាប់ផ្តើមទទួលបានការព្យាបាលបានឆាប់។
• ART ជានិច្ចកាលមានផលប៉ះពាល់ខ្សោយមួយចំនួន (ឈឺក្បាល ចង្អោរ នឿយហត់ និងចុករោយសាចដុំ) ដែលតែងតែបាត់ទៅវិញក្នុងរយៈពេលខ្លី។ បុគ្គលភាគច្រើនអាចគ្រប់គ្រងខ្លួនឯង និងដោយស្រាយបញ្ហាទាំងនេះបានយ៉ាងមានប្រសិទ្ធភាព។
• បុគ្គលមួយចំនួនមិនមានទទួលផលប៉ះពាល់អ្វីទាំងអស់។
• ឱសថប្រភេទថ្មីដែលត្រូវបានប្រើប្រាស់ក្នុងសេវា ART មានប្រសិទ្ធភាពកាន់តែខ្ពស់ ហើយមានផលប៉ះពាល់កាន់តែទាប។
ជម្រើសដែលល្អបំផុតក្នុងការយល់ដឹងច្បាស់អំពីផលប៉ះពាល់របស់ ART គឺការពិភាក្សាជាមួយគ្រូពេទ្យ ឬក្រុមការងារ នៅគ្លីនិកយើង។ សូមទាក់ទងមកយើងសម្រាប់ព័ត៌មានបន្ថែមអំពីសេវាគាំទ្រដែលយើងផ្តល់ឲ្យ។
វាមានសារៈសំខាន់ណាស់ដែលអ្នកថែរក្សាទំនាក់ទំនងជាមួយក្រុមការងារ ART (រួមមានគ្រូពេទ្យ និងអ្នកផ្តល់ប្រឹក្សា ART) ឲ្យបានជិតដិត និងជាប់លាប់។ ពួកគាត់បានទទួលការបណ្តុះបណ្តាលត្រឹមត្រូវក្នុងការផ្តល់សេវាគាំទ្រដល់អ្នកពាក់ព័ន្ធនឹងការគ្រប់គ្រងផលប៉ះពាល់ និងបញ្ហាផ្សេងទៀតទាក់ទងនឹងការព្យាបាលរបស់អ្នក។
• អ្នកមិនត្រូវបានលើកទឹកចិត្តឲ្យធ្វើការផ្លាស់ប្តូរណាមួយទាក់ទងនឹងការព្យាបាលរបស់អ្នកដោយគ្មានការប្រឹក្សាជាក់លាក់ជាមួយគ្រូពេទ្យ និងក្រុមការងារ ART របស់អ្នកឡើយ។ ពួកគាត់ជាអ្នកជំនាញដែលមានព័ត៌មាន និងចំណេះដឹងច្បាស់លាស់ទាក់ទងនឹងឱសថ និងរបបព្យាបាលរបស់អ្នក។
• អ្នកត្រូវធានាឲ្យបានក្នុងការថែរក្សាទំនាក់ទំនងជាមួយពួកគាត់ឲ្យបានជិតដិត និងប្រកាន់យកការព្យាបាលឲ្យបានជាប់លាប់តាមការណែនាំរបស់គាត់។
ការណាត់ជួបជាមួយគ្រូពេទ្យ ឬអ្នកជំនាញគឺពឹងផ្អែកទៅលើលក្ខខណ្ឌ និងស្ថានភាពព្យាបាលរបស់អ្នក។ បន្ទាប់ពីអ្នកត្រូវបានចុះឈ្មោះ និងចាប់ផ្តើមទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ គ្រូពេទ្យនឹងចាប់ផ្តើមរៀបចំការណាត់ជួបដើម្បីតាមដានស្ថានភាពរបស់អ្នក។
នៅក្នុងពេលពេលអ្នកទទួល ART អ្នកត្រូវព្យាយាមថែរក្សាទំនាក់ទំនងជាមួយក្រុមការងារ ART របស់អ្នកដើម្បីឲ្យពួកគាត់អាចតាមដានស្ថានភាពព្យាបាលរបស់អ្នកបានជាប់លាប់ និងប្រកបដោយប្រសិទ្ធភាព។