ការបង្ការ៖ ជំងឺកាមរោគ

តើអ្វីជាជំងឺកាមរោគ?

ជំងឺកាមរោគជាប្រភេទជំងឺដែលឆ្លងតាមរយៈការរួមភេទ (ឧទាហរណ៍តាមទ្វារមាស តាមគូថ ឬតាមមាត់)។ ការចម្លងរោគអាចកើតឡើងតាមឈាម ទឹកកាម សារធាតុរាវ pre-cum សារធាតុរាវ/ទឹករំអិលទ្វារមាស និងទឹករងៃផ្សេងៗ ដោយផ្ទាល់ ឬតាមឧបករណ៍ផ្លូវភេទ (sex toys)។ ពេលខ្លះការចម្លងអាចកើតឡើយតាមវីធីផ្សេង (ដែលមិនទាក់ទងនឹងការរួមភេទ) ដូចជា ពីម្តាយទៅកូននៅអំឡុងពេលមានផ្ទៃពោះ ឬពេលឆ្លងទន្លេ ពីការបរិច្ចាកឈាម ឬពីការប្រើម្អុលសឺរ៉ាំងរួមគ្នា។ ជំងឺកាមរោគមិនតែងតែមានរោគសញ្ញាគ្រប់ពេលនោះទេ។

តើរោគសញ្ញាជំងឺកាមរោគជាទូទៅមានអ្វីខ្លះ?

រោគសញ្ញាអាចមានសភាពផ្សេងគ្នាសម្រាប់បុគ្គលផ្សេងគ្នា។ រោគសញ្ញាជាទូទៅមានជាអាទិ៍៖
• រលាកក្រហាយនៅពេលនោមសម្រាប់បុរស
• គ្រុនក្តៅ
• កើតពងបែកនៅបរិវេណប្រដាប់ភេទ ឬរន្ធគូថ
• រមាស់ ឬចុកអួលនៅលិង្គ ឬពងស្វាស
• រោលនៅលើលិង្គ ពងស្វាស ឬបរិវេណប្រដាប់ភេទ
• ឈឺក (បន្ទាប់ពីការរួមភេទតាមមាត់)
• ហើមពងស្វាស
• ចលនាពោះវៀនមិនសូវស្រួល
• ធ្លាក់ស (សម្រាប់ស្ត្រី)

តើខ្ញុំគួរធ្វើយ៉ាងណាទើបដឹងថាខ្ញុំមាន ឬគ្មានជំងឺកាមរោគ?

ចូរចាំថាភាគច្រើនអ្នកអាចមានជំងឺកាមរោគដោយគ្មានរោគសញ្ញាអ្វីទាំងអស់។ ហើយនៅពេលខ្លះអ្នកអាចមានរោគសញ្ញាខ្លះ ប៉ុន្តែបែរជាគ្មានជំងឺកាមរោគទេ។ ដើម្បីឲ្យប្រាកដ អ្នកគួរតែទៅធ្វើតេស្តរកជំងឺកាមរោគជាមួយពេទ្យជំនាញ។ សេវាធ្វើតេស្តនេះក៏មានផ្តល់ជូននៅគ្លីនិកឈូកសដោយឥតគិតថ្លៃផងដែរ។ សូមចូលមើលទំព័រសេវាធ្វើតេស្តជំងឺកាមរោគរបស់យើងសម្រាប់ព័ត៌មានបន្ថែម។

ប្រសិនបើខ្ញុំមានជំងឺកាមរោគ តើខ្ញុំគួរធ្វើយ៉ាងណា? តើជំងឺកាមរោគអាចព្យាបាលជាដែរឬទេ?

ប្រសិនបើអ្នកសង្កេតឃើញថាអ្នកមានរោគសញ្ញាជំងឺកាមរោគ ឬគិតថាអ្នកអាចប្រឈមនឹងការឆ្លង អ្នកគួរតែទៅធ្វើតេស្តរកជំងឺកាមរោគ។ ប្រសិនបើលទ្ធផលវិជ្ជមាន ពេទ្យជំនាញអាចផ្តល់ការព្យាបាលដែលត្រឹមត្រូវដល់អ្នក។ គ្លីនិកយើងមានផ្តល់សេវាព្យាបាលនេះផងដែរ។ សូមចុចទីនេះសម្រាប់ព័ត៌មានបន្ថែម។