ជំងឺកាមរោគជាទូទៅឆ្លងតាមឥរិយាបថផ្លូវភេទមួយចំនួន (ដូចជាតាមមាត់ តាមគូថ ឬតាមទ្វារមាស)។ ការចម្លងអាចកើតឡើងតាមរយៈឈាម ទឹកកាម ទឹក pre-cum សារធាតុរាវទ្វារមាស ឬទឹករងៃ ដោយផ្ទាល់ ឬដោយឧបករណ៍លេងផ្លូវភេទ (sex toys)។
ជំងឺកាមរោគមិនមែនតែងតែមានរោគសញ្ញាគ្រប់ពេលនោះទេ។ ដូច្នេះវាជាការសំខាន់សម្រាប់អ្នកក្នុងការធ្វើតេស្តរកជំងឺកាមរោគជាប្រចាំ ជាពិសេសប្រសិនបើអ្នកជាបុគ្គលសកម្មផ្លូវភេទ។
សូមមកកាន់គ្លីនិក ឬទំនាក់ទំនងមកយើងផ្ទាល់ដើម្បីទទួលព័ត៌មានបន្ថែមពីសេវាធ្វើតេស្តដោយឥតគិតថ្លៃរបស់យើង។ ប្រសិនតេស្តជំងឺកាមរោគមានលទ្ធផលវិជ្ជមាន អ្នកអាចទទួល សេវាព្យាបាលបានភ្លាមៗនៅគ្លីនិកតែម្តង។
(តើអ្នកដឹងទេថាគ្លីនិកឈូកសក៏មានផ្តល់សេវាធ្វើតេស្តរកមេរោគអេដស៍/មេរោគស្វាយដោយឥតគិតថ្លៃផងដែរ? សូមចុចទីនេះដើម្បីយល់ដឹងបន្ថែមពីសេវាធ្វើតេស្តរកមេរោគអេដស៍របស់យើង។)